khmer eng
  • គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តព្រះពុទ្ធមណ្ឌលគិរី
     
    ចែករំលែក ៖

    ក្នុងឱកាសចុះបំពេញបេសកកម្មនៅទឹកដីប៉ែកឦសាន នៅល្ងាចថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម ចាន់ រតនា អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម វ៉ាន ដាណា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី៤ នៅវត្តព្រះពុទ្ធមណ្ឌលគិរី (ហៅវត្តលើ) ស្ថិតនៅភូមិជ្រៃ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឧទ្ទិសកុសលផលបុណ្យជូន បុព្វការីជនមានជីដូន ជីតា មាតាបិតា ញាតិការទាំង៧ សន្ដាន ព្រមទាំងវីរយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិកម្ពុជា និងប្រជាជន ដែលបានពលី និងមរណៈកាលទៅកាន់លោកខាងមុខ សូមវិញ្ញាណក្ខន្ធអស់លោកទាំងអស់ បានយោនយក កំណើតថ្មី នៅទីឋានសុគតិភពកុំបីភ្លៀងឃ្លាតឡើយ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន