khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកក្រុមក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវចង្ហាន់ បិណ្ឌបាត សាដក បច្ច័យ ទៅប្រគេនព្រះសង្ឃ ដោយរៀបចំពិធីបង្សុកូល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ៧ រោច ខែភទ្រ បទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៤ ជាថ្ងៃពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ-ប្រពៃណីជាតិខ្មែរ វេនទី៧ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកនូវចង្ហាន់ បិណ្ឌបាត សាដក បច្ច័យ ទៅប្រគេនព្រះសង្ឃ ដោយរៀបចំពិធីបង្សុកូល នៅទីឋានចេតិយអដ្ឋិធាតុបុព្វការីជន ស្ថិតនៅវត្តខ្សាម ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង និងនៅវត្តធម្មវ័ន្ត ស្ថិតក្នុងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ដើម្បីឧទ្ទិសបញ្ជ្ជូន កុសលផលបុណ្យទៅដល់បុព្វការីជន មានជីដូនជីតា មាតាបិតា ញាតិកាទាំង ៧សន្ដាន ដែលបានលាចាកលោកនេះកន្លងទៅ ព្រម ទាំងឧទ្ទិស ជូនដួងវិញ្ញាណក្ខន្ធអ្នក ស្នេហាជាតិ ដែលលោកបានពលីជីវិតក្នុង បុព្វហេតុជាតិ មាតុភូមិ និងប្រជាជន សូមលោកទាំងអស់បានយោនយកកំណើត នៅក្នុងទីឋានដ៏ខ្ពង់ខ្ពស់ កុំបីឃ្លៀងឃ្លាតឡើយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ