khmer eng
  • ឯកឧត្តម ស្លេះពុនយ៉ាមុីន បានអញ្ជើញចូលរួមប្រារព្ធទិវាគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ នៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស្លេះពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានអញ្ជើញចូលរួមប្រារព្ធទិវាគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមប្រធានបទ ការគ្រប់គ្រងគ្រោះមហន្តរាយ សំដៅការពារ ការអភិវឌ្ឍន៍ និងសុខមាលភាពរបស់ប្រជាជន ។ ពិធីនេះ ប្រារព្ធធ្វើឡើង នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម ។

    ក្រោយពីចប់កម្មវិធីឯកឧត្តម ស្លេះពុនយ៉ាមុីន បានដឹកនាំក្រុមការងារចុះសួរសុខទុក និងឧបត្ថម្ភថវិកាមួយចំនួនជូនប្រពលរដ្ឋខ្មែរឥស្លាមមួយគ្រួសារ ស្ថិតនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជួបគ្រោះថ្នាក់ចរាចរណ៍កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តកំពង់ចាម ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ប៊ុនធឿន អភិបាលស្រុកអង្គរបូរី នៅខេត្តតាកែវ
    thumbnail
     
    ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឡុង ផល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
    thumbnail
     
    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ឧបត្ថម្ភ Power bank ជូនដល់វីរកងទ័ព រឿន ប៉ាត់ត្រី
    thumbnail
     
    ឯកឧត្តម លី​ សារី​ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅស្រុកទឹកឈូ​ ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អញ្ជើញចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី នៅខេត្តតាកែវ