ឯកឧត្តម ឡាយ សំកុល អញ្ជើញប្រគល់ខោអាវកីឡាជូនក្រុមបាល់ទាត់អ.ពស វ័យចំណាស់
 
ចែករំលែក ៖


នាព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញប្រគល់ខោអាវកីឡាបាល់ទាត់ ដែលជាអំណោយរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនក្រុមបាល់ទាត់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា (អ.ពស) វ័យចំណាស់ នៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។

ក្រុមបាល់ទាត់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាវ័យចំណាស់ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សុខុមាលភាពរបស់មន្រ្តី បង្កើនការសាមគ្គីភាព មានទំនាក់ទំនងល្អទាំងក្នុង និងក្រៅស្ថាប័ន…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ