khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមបិទពិធីប្រណាំងទូកថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមបិទពិធីប្រណាំងទូកថ្នាក់ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះផងដែរ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្ដម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ឯកឧត្ដម លោកជំទាវ អគ្គកុងស៊ុល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អភិបាលរងខេត្តបាត់ដំបង សៀមរាប និងឧត្ដរមានជ័យ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅដងស្ទឹងសិរីសោភ័ណ ក្រោយសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ពេលយប់ ក៏មានការប្រគុំតន្រ្តី តាំងពិព័រណ៍ និងបណ្ដែតប្រទីបផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងដង្ហែរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសាសនា
    thumbnail
     
    សារលិខិត របស់ សមាជិក សមាជិកា គណៈកម្មការទី៥​ ព្រឹទ្ធសភា ថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា
    thumbnail
     
    សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងចូលរួមកម្មវិធីបើក «ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍»
    thumbnail
     
    សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ និងជាអគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា