នារសៀលថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទី លោកជំទាវ ជា ច័ន្ទទេវី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធី នមស្ការព្រះរតនត្រ័យ សមាទានសីល និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តរតនារាមជូនរ័ត្ន ស្ថិតក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
អង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមបុណ្យដោយលោកជំទាវ ជា ច័ន្ទទេវី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រះចៅអធិការវត្ត រួមជាមួយនឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តរតនារាមជូនរ័ត្ន ដើម្បីទៅវេរប្រគេនព្រះភិក្ខុសង្ឃមគង់ចាំព្រះវស្សា អស់ត្រីមាសក្នុងព័ទ្ធសីមា និងកំពុងតែមានការខ្វះខាត់បច្ច័យដើម្បីយកមកកសាងព្រះវិហារបន្ត…។
អង្គកឋិនទានសាមគ្គីនេះ ទទួលបានបច្ច័យចំនួន៤១.៣២៦.៥០០រៀល និង២០០ដុល្លារ ព្រមទាំងលុយដុង២៦៣០០០០។