លោកជំទាវ កង សៅរ៍ធន ចូលរួមពិធីសូត្រមន្ត ដើម្បីដង្ហែរអង្គកឋិនទានទៅកាន់វត្តគិរីរតន: (ហៅវត្តអូរធំ) នៅខេត្តកំពត
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត នមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃសម្ដែងធម្មទេសនា ដើម្បីដង្ហែរអង្គកឋិនទានឆ្ពោះទៅកាន់វត្តគិរីរតន: (ហៅវត្តអូរធំ) ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន  តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធាន គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា។

ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ