khmer eng
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងការបន្តសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣
     
    ចែករំលែក ៖

    នាថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៥ បានបន្តសម័យប្រជុំលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។
    អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៣ដូចខាងក្រោម៖
    ១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។
    ២-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជា-ណាចក្រកម្ពុជាចូលជាភាគីនៃកិច្ចព្រមព្រៀងស្តីពី ការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្ត បរិក្ខារ និងគ្រឿងបន្លាស់ ដែលអាចបំពាក់និង/ឬប្រើប្រាស់នៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ។
    ៣-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីប្រព័ន្ធទឹកកខ្វក់ ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ លោកជំទាវ សាម សារុន នៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយក ឧបភោគបរិភោគ
    thumbnail
     
    ឯកឧត្ដម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាលជាមួយលោកមេភូមិអន្ទិតសុខ លោកមេឃុំគោកដូង និងបានបន្ដពិនិត្យមើលការសាងសង់បន្ទប់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងភូមិ ចំនួន២បន្ទប់
    thumbnail
     
    លិខិតថ្លែងអំណរគុណរបស់គណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា