គណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួនពីរ
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានអញ្ជើញជាអធិបតីភាពក្នុងការធ្វើបទបង្ហាញរបស់នាយកដ្ឋានស្រាវជ្រាវថវិកា នៃអគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋានសម្រាប់គណៈកម្មការក្នុងការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំងពីរនេះ នាពេលខាងមុខ។
បទបង្ហាញនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។
ខ្លឹមសារ ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
ប្រភព ៖ នាយកដ្ឋានព័ត៌មាន