khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញធិបតីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤ )
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃច័ន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អន ស៊ុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញធិបតីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៤ ) ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃអណៈអភិបាលខេត្តបន្ទាយមានជ័យ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ គរុសិស្ស និស្សិត សិស្ស ក្រុមយុវជន តំណាងក្រុមមហាជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ ក្រោយចប់ពិធី ឯកឧត្ដម និងសហការី បានអញ្ជើញបន្តចុះពិនិត្យ និងសំណេះ
    សំណាលសួរសុខទុក្ខជាមួយនាយិកា អ្នកគ្រូ សាលាមត្តេយ្យសិក្សាធនធានកកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីស្ដាប់របាយការណ៍សង្ខេប និងផ្ដល់ជាអនុសាសន៍ខ្លះៗដល់សាលារៀនក្នុងការដឹកនាំ។ ក្នុងឱកាសនោះ ឯកឧត្ដមក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់សាលាផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ