នាព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភាចំនួ៤៦រូប បានអញ្ជើញចុះហត្ថលេខាគាំទ្រ ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដី នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ។
ធម្មនុញ្ញសន្តិភាពសកល៖ ដើម្បីមនុស្សជាតិ និងភពផែនដីនេះ ជាគំនិតផ្តួចផ្តើមរបស់កម្ពុជា និងត្រូវបានចុះហត្ថលេខា នាសម័យប្រជុំពេញអង្គលើកទី១១ នៃ IPTP កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។
ការចុះហត្ថលេខាចូលរួមធ្វើជាសហគាំទ្រលើ “ធម្មនុញ្ញសន្តិភាព” នេះ គឺធ្វើឡើងផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន