
នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ សពលោកជំទាវ សាម សារុន ភរិយាឯកឧត្តម អ៊ូ ពៅ សមាជិកក្រុមប្រឹក្សាខេត្តកែប និងជាម្ដាយបង្កើតលោកស្រី អ៊ូ សុគន្ធី ប្រធានមន្ទីរកិច្ចការនារីខេត្តកែប ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ ។ ពិធីបុណ្យនេះ ប្រព្រឹត្តទៅនៅគេហដ្ឋានក្រុមគ្រួសារសព ស្ថិតនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
ប្រភព: ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥