នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានចូលរួមអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ១.៤០៩គ្រួសារ រស់នៅក្នុងភូមិចំនួន១៦ នៃសង្កាត់បល្ល័ង្ក និងសង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដែលពិធីនេះប្រព្រឹត្តទៅនៅផ្សារធម្មជាតិរុនតាឯក ភូមិតានី សង្កាត់រុនតាឯក។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារនីមួយៗ រួមមាន៖ អង្ករ ៣០គីឡូក្រាម មីម៉ាម៉ា ១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប ប្រេងឆា ១ដប ស្ករស ២គីឡូក្រាម ម៉្សៅសាប៊ូ ១ថង់ ភេសជ្ជៈបាកាស ៦កំប៉ុង ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់, នំប៉័ង ១ដើម, ទឹកសុទ្ធ ១ដប និងថវិកា ២ម៉ឺនរៀល។ ដោយឡែក ជូនសិស្សានុសិស្សមកពីវិទ្យាល័យចំនួន៤ និងបឋមសិក្សាចំនួន១៣ សរុបចំនួន ៧.៥៦១នាក់ ក្នុងម្នាក់ៗទទួលបាន៖ សៀវភៅ ២ក្បាល ប៊ិក ១ដើម និងថវិកា ១ម៉ឺនរៀល។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា។