khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់វិស័យជាសមត្ថកិច្ចរបស់ខ្លួន
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីសិក្សាឈ្វេងយល់អំពី៖
    ១.ការអនុវត្តច្បាប់អន្តោប្រវេសន៍ និងការគ្រប់គ្រងជនបរទេស
    ២.ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន របស់ខេត្ត ដូចជា វិទ្យុ ទូរទស្សន៍ ព័ត៌មានតាមបណ្តាញសង្គម Facebook page
    ៣.ការផ្តល់ប័ណ្ណការងារជូនជនបរទេស និងការត្រួតពិនិត្យប័ណ្ណការងាររបស់ ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុននានា
    ៤.ការអភិវឌ្ឍន៍លើវិស័យនានារបស់ខេត្តព្រះសីហនុ
    ៥.ពង្រឹងពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ