ឯកឧត្តម យស ផានីត្តា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ចំនួន ០៧រូប ដើម្បីឈ្វេងយល់ពីសេវាលក្ខណៈអំណោយផល និងបញ្ហាប្រឈមរបស់ឃុំ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក គឺមសាន្ត អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ផងដែរ។