khmer eng
  • គណៈកម្មការទី៦ ព្រឹទ្ធសភា រៀបចំកិច្ចពិភាក្សាស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន នៅស្រុកកំពង់រោទិ៍
     
    ចែករំលែក ៖

    គណៈកម្មការនីតិកម្ម និងយុតិ្តធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានរៀបចំកិច្ចពិភាក្សា ស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា នៅសាលាស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សមាជិក សមាជិកាក្រុមប្រឹក្សា ស្រុក ឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និង
    មន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធសរុបចំនួន១៥០នាក់។
    គោលបំណងនៃការរៀបចំកិច្ចពិភាក្សានេះ គឺដើម្បីឈ្វេងយល់សម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៦ព្រឹទ្ធសភា ទាក់ទងនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ហេតុនេះ គឺក្នុងរួមចំណែកពង្រឹងការផ្តល់សេវាឱ្យកាន់តែប្រសើរថែមទៀត ជូនប្រជាពលរដ្ឋទាក់ទងនឹងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព និងការចុះបញ្ជីអាពាហ៍ពិពាហ៍ តាមរយៈការជួបពិភាក្សាស្វែងយល់ដោយផ្ទាល់ជាមួយអង្គបោះឆ្នោត និងមន្ត្រីដែលមានសមត្ថកិច្ចពាក់ព័ន្ធ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា