khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រៀបចំពិធីសំណេះ សំណាលជាមួយនឹងអាជ្ញាធរស្រុកអង្គរបូរី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត តាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៃស្រុកអង្គរបូរី នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគបាលឃុំទាំង៦ ក្នុងស្រុកអង្គរបូរី ចំនួន៦០នាក់។
    ពិធីសំណេះសំណាលនេះ រៀបចំឡើងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ នៅមូលដ្ឋាន ព្រមទាំងឈ្វេងយល់ និងពង្រឹងការអនុវត្ត តួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន រួមជាមួយនឹងការចូលរួមដោះស្រាយ ឬនាំយកយោបល់ សំណូមពរ ឬបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
    ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញទស្សនាសារមន្ទីរ ស្រុកអង្គរបូរីផងដែរ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ