khmer eng
  • គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចប្រាសាទព្រះវិហារ និងជួបសំណេះសំណាលជាមួយកងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅប្រាសាទព្រះវិហារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ផេង សំអឿន អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញទស្សនកិច្ចប្រាសាទព្រះវិហារ និងជួបសំណេះសំណាលជាមួយកងកម្លាំងមានសមត្ថកិច្ចប្រចាំការនៅប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

    ទន្ទឹមគ្នានោះ គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា បាននាំយកទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះចៅអធិការវត្តកែវសិក្ខាគិរីស្វារៈ (ហៅវត្តប្រាសាទព្រះវិហារ) ព្រមទាំងបានបួងសួងសុំសេចក្តីសុខសប្បាយក្រោមម្លប់នៃសន្តិភាព ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

    ក្នុងឱកាសនោះ គណៈប្រតិភូបានឧបត្ថម្ភថវិកាថវិកាចំនួន២,៥ លានរៀលដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរប្រចាំការនៅប្រាសាទព្រះវិហារ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា