ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរនៅ សាលាម៉ាហ្សហូរីយ៉ះ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភះ ឆ្នាំ២០២៥

ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ និងលោក ជំទាវម៉ានណាវី ឯកឧត្តម សា សុីថា អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនែគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរនៅ សាលាម៉ាហ្សហូរីយ៉ះ ស្ថិតក្នុងភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ក្នុងឱកាសនេះដែរឯកឧត្តមបានផ្តាំផ្ញើដល់ក្មួយៗ ដែលទទួលបានបណ្ឌសរសើរថ្ងៃនេះថា នេះជាថ្ងៃមួយដែលជាថ្ងៃមោទនៈភាពរបស់យើងនិងឪពុកម្តាយរបស់យើង ហើយត្រូវរក្សាឲ្យបាននូវលទ្ធផលដែលយើងទទួលបានថ្ងៃនេះ ព្រោះក្មួយៗនៅបន្តការសិក្សាយូរអង្វែងទៅមុខទៀត ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវក៏បានឧបត្ថមថវិកាចំនួន ១,០០០.០០០រៀលជូនលោកនាយកសាលាសម្រាប់រៀបរៀបចំកម្មវិធី ។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ