khmer eng
  • ប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ថេង រាមវិច្ឆធិរាជត្រូវជាកូនប្រុសបង្កើតរបស់លោកអភិបាលខណ្ឌ៧មករា
     
    ចែករំលែក ៖

    ប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដឹកនាំដោយឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមភូមិភាគទី១ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ថេង រាមវិច្ឆធិរាជ ត្រូវជាកូនប្រុសបង្កើតរបស់ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២:៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ២៥ឆ្នាំ ដោយរោគាពាធ។
    មរណភាពលោក ថេង រាមវិច្ឆធិរាជ គឺជាការបាត់បង់ដ៏ធំធេងនូវកូនបង្កើត សមាជិកគ្រួសារដ៏ឧត្តមមួយរូប និងសាច់ញាតិ ប្រកបដោយគន្លងធម៌ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅរបស់ក្រុមគ្រួសារ និងជាការបាត់បង់នូវមន្រ្តីនគរបាលបន្តវេនមួយរូប ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនអង្គភាព និងបម្រើប្រជាពលរដ្ឋយ៉ាងសកម្ម នាពេលកន្លងមក។

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកភូមិភាគទី១ បានរំលែកទុក្ខដ៏សែនក្រៀមក្រំ ជាមួយលោកអភិបាលខណ្ឌ ៧មករា និងសូមឧទ្ទិស ឱ្យដួងវិញ្ញាណក្ខន្ធ លោក ថេង រាមវិច្ឆធិរាជ បានទៅដល់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

    ពិធីបុណ្យសពលោក ថេង រាមវិច្ឆធិរាជ ប្រារព្ធនៅ ផ្ទះលេខ៥៧០ ផ្លូវ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ