khmer eng
  • លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើជានិមិត្តរូបនៅក្នុងឧទ្យាន
     
    ចែករំលែក ៖

     

    នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចលេខ៤១១ នៃកងពលតូចថ្មើរជើងលេខ៤១ ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ចុះហត្ថលេខាលើក្រាំងមាស បំពាក់គ្រឿងឥស្សរិយយសជូនមេបញ្ជាការកងពលតូចចំនួន៥ ព្រមទាំងឧបត្ថម្ភថវិកាដល់កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនចំនួន ៤០កងឯកភាព ផងដែរ (ក្នុងនោះឧបត្ថម្ភទីបញ្ជាការ និងវរៈសេនាតូច ចំនួន ៣៥កងឯកភាព ដោយកងឯកភាពនីមួយៗទទួលបានថវិកា ១៥លានរៀល សរុបថវិកា ៥២៥លានរៀល និងឧបត្ថម្ភយោធាក្រុង/ស្រុកទាំង៥ ដែលអង្គភាពនីមួយៗទទួលបានថវិកា ៥លានរៀល សរុបថវិកា ២៥លានរៀល)។

    បន្ទាប់ពីបញ្ជប់ពីធីជួបសំណេះសំណាលសួរសុខទុក្ខជាមួយកងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន នារសៀលថ្ងៃដដែលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ បានបន្តដំណើរអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើជានិមិត្តរូបនៅក្នុងឧទ្យាន ស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា ឧទ្យាននេះ គឺជាឧទ្យានទី៣ របស់កាកបាទក្រហមកម្ពុជា ដែលបានបង្កើតឡើង និងចាប់ផ្តើមដាំដើមឈើប្រណិតចំនួន ១.៥០០ដើម ក្នុងឱកាសអបអរសាទរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ ព្រឹទ្ធសភា។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ