នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៥ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រោយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិ៤ ចំនួន១០០គ្រួសារ ព្រមទាំងមានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ ទីប្រឹក្សារាជរដ្ឋាភិបាល ក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ និងលោកចៅសង្កាត់រង ផងដែរ ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ រាជធានីភ្នំពេញ