ឯកឧត្ដម គិន ណែត រៀបចំពិធីបង្សុកូល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងលោកជំទាវ ព្រមទាំងកូនចៅ បានរៀបចំពិធីបង្សុកូលឧទ្ទិសមគ្គផលជូនដល់បុព្វការីជន និងញាតិកាក្នុងសង្សារវដ្ដ ដែលបានមរណៈកាលទៅកាន់លោកខាងមុខ នៅគេហដ្ឋាន ស្ថិតក្នុងឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ បន្ទាប់មក ឯកឧត្តម និងលោកជំទាវ បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៤០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ សារុង១ ក្រមា១ និងថវិកាចំនួន ១០ ០០០៛ ផងដែរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ