ឯកឧត្តម លី ឡេង នាយកខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា តំណាងឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន មកប្រគេនព្រះសង្ឃដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី
នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម លី ឡេង នាយកខុទ្ទកាល័យអនុប្រធានទី១ព្រឹទ្ធសភា តំណាងឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា និងក្រុមការងារ បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន មកប្រគេនព្រះសង្ឃដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅ នៅវត្ត សមុទ្ររង្ស៉ីកែប ក្រុងកែប ខេត្តកែប។
ទេយ្យទានដែលឯកឧត្តម នាំយកមកប្រគេនព្រះសង្ឃនៅពេលនេះរួមមាន ទឹកសុទ្ធ ១កេស ទឹកផ្លែឈេី ២កេស ទឹកក្រូច ២កេស មី ២កេស តែ ២កញ្ចប់ ស្កសរ ២កញ្ចប់ និងបច្ច័យមួយចំនួន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម បានអញ្ជេីញចុះពិនិត្យ និងនាំយកបច្ច័យមួយចំនួនរបស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ប្រគេនដល់ព្រះសង្ឃដេីម្បីចូលរួមចំណែកក្នុងការកសាងសាលាឆន្ទដែលកំពុងធ្វេីការសាងសង់មិនទាន់រួច៕