នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យនិងវាយតម្លៃលើលទ្ធផលការងារត្រីមាសទី១ និងទិសដៅការងារបន្ត។ ក្រៅពីនេះ កិច្ចប្រជុំក៏បានពិភាក្សាលើការកែសម្រួលអំពីការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និងបញ្ហាផ្សេងៗ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតនាយករង និងសមាជិកខុទ្ទកាល័យ នៅសាលប្រជុំពិសេសក្រោម វិមានព្រឹទ្ធសភា។
ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា រូបភាព៖ នាយកដ្ឋានព័ត៌មាន