khmer eng
  • ឯកឧត្តម អាយ ខន និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានអនុញ្ញាតឱ្យមន្ត្រីនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ចូលជួបពិភាក្សាអំពីការងារ ត្រៀមចូលរួមសិក្ខាសាលាសហប្រតិបត្តិការអន្តរសភាថ្នាក់តំបន់នៅប្រទេសថៃ
     
    ចែករំលែក ៖

    ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា(គណៈកម្មការទី៦) និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន(គណៈកម្មការទី៣) បានអនុញ្ញាតឱ្យមន្ត្រីនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលជួបពិភាក្សាអំពីការងារត្រៀមចូលរួមសិក្ខាសាលាសហប្រតិបត្តិការអន្តរសភាថ្នាក់តំបន់ស្តីពី “គោលនយោបាយអាកាសធាតុ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុន នៅព្រះរាជាណាចក្រថៃ។

    កិច្ចពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៣:០០រសៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ