
នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឈួន ឆាម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្ដម គិន ណែត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជេីញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ហ៊ុន សារឿន ទីប្រឹក្សាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអតីតសមាជិកក្រុមប្រឹក្សាខេត្តតាកែវដែលទទួលមរណភាព កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ និងមានការអញ្ជេីញចូលពីសំណាក់ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ស្ថិតនៅភូមិ២ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥