ឯកឧត្តម សាន់ ឡាទីន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាជូនដល់គ្រួសារសព លោកគ្រូ មូសា អាលី គ្រូបង្រៀនក្របខណ្ឌ និងជាសមាជិកសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដែលបានទទួលមរណៈភាព
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកាចំនួន ៦,០០០,០០០(ប្រាំមួយលានរៀល) ជូនដល់គ្រួសារសព លោកគ្រូ មូសា អាលី គ្រូបង្រៀនក្របខណ្ឌ និងជាសមាជិកសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដែលបានទទួលមរណៈភាពកាលពីពេលថ្មីៗនេះ ក្រោមការឧបត្ថមថវិការបស់សមាគមគ្រូបង្រៀនខ្មែឥស្លាម ស្ថិតនៅនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

 


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ