ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន០៣ គឺ៖
១-ស្តាប់របាយការណ៍ស្តីពីលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៥
២-ពិភាក្សាផែនការសកម្មភាពការងារនៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤
៣-បញ្ហាផ្សេងៗ
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទី…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន