សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី បានសព្វព្រះហឫទ័យចូលរួមអបអរសាទរលោកព្រឹទ្ធាចារ្យរាជបណ្ឌិតសភាចារ្យ ប៉ែន សុខហួន នាឱកាសទទួលបានមេដាយថ្នាក់អស្សឬទ្ធិ ពីសាធារណរដ្ឋបារាំង

នាល្ងាចថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្ដម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកព្រឹទ្ធសភា បានសព្វព្រះហឫទ័យចូលរួមអបអរសាទរលោកព្រឹទ្ធាចារ្យរាជបណ្ឌិតសភាចារ្យ ប៉ែន សុខហួន នាឱកាសទទួលបានមេដាយថ្នាក់អស្សឬទ្ធិ (ផ្នែកដឹកនាំនិងតម្លើងរបាំព្រះរាជទ្រព្យ) ពីសាធារណរដ្ឋបារាំង តាមរយៈស្ថានទូតបារាំងប្រចាំកម្ពុជា។