គណៈកម្មការទី៨ ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីបោះឆ្នោតជ្រើសរើសលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា
 
ចែករំលែក ៖

នាល្ងាចថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីបោះឆ្នោតជ្រើសរើសលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា នៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា។

តាមរយៈលទ្ធផលនៃការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី ត្រូវបានជាប់ឆ្នោតជាលេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា ជំនួសឯកឧត្តម ទេព យុទ្ធី ដែលបានទទួលមរណភាព។

សូមជម្រាបថា សមាសភាពគណៈកម្មការទី៨ព្រឹទ្ធសភា រួមមាន៖
១.លោកជំទាវ មាន សំអាន ប្រធាន
២.ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន
៣.លោកជំទាវ ឃួន ឃុនឌី លេខាធិការ
៤.ឯកឧត្តម ហេង ហាលីម សមាជិក
៥.ឯកឧត្តម អ៊ុន វណ្ណា សមាជិក៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ