គណៈកម្មការពិសេសព្រឹទ្ធសភា បានរៀបចំរួចរាល់នូវសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយ

នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានគណៈកម្មការពិសេសព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ លើរបៀបវារៈដូចខាងក្រោម៖
– ពិនិត្យ ពិភាក្សា និងសម្រេចលើ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងឯកសារពាក់ព័ន្ធ។
– កំណត់កាលបរិច្ឆេទត្រៀមរៀបចំសិក្ខាសាលាស្តីពី សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងមានការឯកភាពទាំងស្រុងទាំងលើទម្រង់ច្បាប់ និងខ្លឹមសារ។
អង្គប្រជុំ បានសម្រេចកំណត់យកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ដើម្បីរៀបចំសិក្ខាសាលាស្តីពី សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕
ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន