សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី យាងសួរសុខទុក្ខ និងនាំយកថវិការបស់សមាជិកាព្រឹទ្ធសភា និងព្រះរាជទហរព្យផ្ទាល់ ជូនដល់ក្រុមគ្រួសារសពយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ និងលោកអនុសេនីយ៍ឯក លៀម សំពៅមាស
 
ចែករំលែក ៖

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា យាងសួរសុខទុក្ខ និងនាំយកថវិការបស់សមាជិកាព្រឹទ្ធសភាមួយចំនួន និងព្រះរាជទហរព្យផ្ទាល់ ២០០,០០០រៀល (១ គ្រួសារ) ជូនដល់ក្រុមគ្រួសារសពយុទ្ធជន លោកអនុសេនីយ៍ឯក ពោ វៃ យោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំអន្តរាគមន៍លេខ៣ កងទ័ពជេីងគោក នៃកងយោធពលខេមរភូមិន្ទ និងលោកអនុសេនីយ៍ឯក លៀម សំពៅមាស មន្ត្រីនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែន៧៩៣ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី១០ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ