ឯកឧត្តម លី សារី អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈ ព្រមទាំងថវិកា ដែលជាអំណោយរបស់សប្បុរសជន នៅខេត្តកំពត ជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥
ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ និងទទួលសម្ភារៈ ព្រមទាំងថវិកា ដែលជាអំណោយរបស់សប្បុរសជន (ប្រជាពលរដ្ឋ) ដែលរស់នៅក្នុងភូមិត្រពាំងសង្កែ (ក្បាលរមាស់) ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដើម្បី​ជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុកទឹកឈូ និងក្រុមការងារជាក្រុមប្រឹក្សាឃុំ ក្រុមការងារថ្នាក់ដឹកនាំវិហារគ្រូបង្រៀន និងប្រជាពលរដ្ឋ។
អំណោយរួមមាន ថវិកាសរុបចំនួន២,១៨០,០០០រៀល មីចំនួន៤៧កេស ទឹកបរិសុទ្ធចំនួន៤៤យួរ។

ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ