khmer eng
  • ឯកឧត្តម ញ៉ែម សាម៉ន និងឯកឧត្តម សាន់ ឡាទីន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម នូ ភឿង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សាម៉ន និងឯកឧត្តម សាន់ ឡាទីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបាននាំយកបច្ច័យចំនួន១,០០០,០០០ រៀល ចូលបុណ្យសពឯកឧត្តម នូ ភឿង ទីប្រឹក្សាប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតអភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដែលបានទទួលមរណភាពកាលពីថ្ងៃ១ ខែសីហា ឆ្នាំ២០២៥ នៅវេលាម៉ោង ៨:៤២នាទីយប់ ក្នុងជន្មាយុ៨០ឆ្នាំ ដោយជរាពាធ។
    ពិធីបុណ្យប្រារព្ធធ្វើនៅគេហដ្ឋាននៃសព ផ្ទះលេខ៧៥៦ ផ្លូវលេខ៥ ស្ថិតនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

    ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន