ថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៩:០០ព្រឹក ដឹកនាំដោយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ធ្វើសេចក្តីរាយការណ៍អំពីការងារសំខាន់ៗ របស់អគ្គនាយកដ្ឋានអន្តោប្រេវេសន៍ រួមមាន៖-របាយការណ៍ប្រចាំឆ្នាំ២០២៤ និងរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៥-វឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី អន្តោប្រវេសន៍ថ្មី-ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ ជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគ-សំណួរ-ចម្លើយ និងសំណូមពរ-បញ្ហាផ្សេងៗនៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា៕
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភារូបភាព៖ នាយកដ្ឋានព័ត៌មាន