khmer eng
  • ឯកឧត្តម អ៊ឹង លាងហ៊ួ បន្តអញ្ជើញចូលរួមក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋជួបការលំបាកជីវភាពចំនួន២២៦គ្រួសារ នៅទីតាំងសាលាស្រុកកំពង់ត្រឡាច
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅទីតាំងសាលាស្រុកកំពង់ត្រឡាច ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានបន្តអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋជួបការលំបាកជីវភាព ចំនួន២២៦គ្រួសារ មកពីស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ របស់កាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ ដោយមានវត្តមានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត គណៈកម្មាធិការប្រតិបត្តិ គណៈអនុសាខាក្រុង/ស្រុក។ ក្នុងមួយគ្រួសារទទួលបាន ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបាកាស១យួរ សាប៊ូកក់សក់ ១ដប ម្សៅសាប៊ូ ១ថង់ ឃីត១ (មុង ភួយ ក្រមា សារុង) និងថវិកា៣ម៉ឺនរៀល។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំស្តីពី «អភិបាលកិច្ច និងការគ្រប់គ្រង» ជូនសាខាកាកបាទក្រហមកម្ពុជា