ឯកឧត្តម ម៉ាន់ ឈឿន ឯកឧត្តម ង៉ែត ចដ្តាវី និងលោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា ឯកឧត្តម ង៉ែត ចដ្តាវី សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥ និងប្រារព្ធកិច្ចនមស្ការព្រះរតនត្រ័យ សមាទានសីល សូត្រព្រះធម៌ស្វាធ្យាយ ចម្រើនព្រះបរិត្ត និងពុទ្ធជ័យមង្គល ព្រមទាំងស្ដាប់ព្រះធម្មវិសេសទេសនា ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ញាតិមិត្តជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ស្ថិតនៅវត្តលង្កាព្រះកុសុមារាម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ និងទី៧ព្រឹទ្ធសភា