ឯកឧត្តម អ៊ឹង លាងហ៊ួ អញ្ជើញចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តពោធិសត្ថារាម
នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាសមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តពោធិសត្ថារាម ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ តាមទំនៀមទម្លាប់ពុទ្ធសាសនិកជនខ្មែរ ដោយនាំយកនូវទេយ្យវត្ថុចង្ហាន់បិណ្ឌបាត បច្ច័យ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាក្នុងទីអារាមវត្ត និងបង្សុកូលដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតកាក្នុងសង្សារវដ្តដែលលោកបានលាចាកលោកនេះទៅកាន់លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ពិសេសឧទ្ទិសជូនដួងព្រលឹងវីរយុទ្ធជនដែលលោកបានពលីថ្មីៗ ក្នុងសមរភូមិការពារទឹកដីជាតិមាតុភូមិកម្ពុជា ប្រឆាំងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា