ឯកឧត្តម ង៉ាន់ ចំរើន អញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសភាទីម័រឡេស្តេ និងសភាន័រវេ នៅប្រទេសម៉ាឡេស៊ី
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃដំណើរការមហាសន្និបាតអាយប៉ាលើកទី៤៦ សមាជិកសភាកម្ពុជា និងសមាជិកអាយប៉ា បានជួបប្រជុំជាមួយសភាសង្កេតការណ៍ តាមប្រទេសនីមួយ ដាច់ដោយឡែកពីគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

ក្នុងនោះផងដែរ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងក្នុងនាមគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា-ទីម័រឡេស្តេ និងន័រវេ ក្រោមមូលបទ “មជ្ឈភាពអាស៊ាន៖ ការជំរុញ​និម្មាបនកម្មតំបន់ប្រកបដោយបរិយាប័ន្ន ដើម្បីចីរភាពនាពេលអនាគត”៕

ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ