khmer eng
  • ឯកឧត្តម អាយ ខន អញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសភាហ្សកហ្ស៊ី នៅប្រទេសម៉ាឡេស៊ី
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃទី២ នៃដំណើរការមហាសន្និបាតអាយប៉ាលើកទី៤៦ សមាជិកសភាកម្ពុជា និងសមាជិកអាយប៉ា បានជួបប្រជុំជាមួយសភាសង្កេតការណ៍ តាមប្រទេសនីមួយ ដាច់ដោយឡែកពីគ្នា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

    ក្នុងនោះផងដែរ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ និងក្នុងនាមគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញចូលរួមកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍អាយប៉ា-ហ្សកហ្ស៊ី ក្រោមមូលបទ “មជ្ឈភាពអាស៊ាន៖ ការជំរុញ​និម្មាបនកម្មតំបន់ប្រកបដោយបរិយាប័ន្ន ដើម្បីចីរភាពនាពេលអនាគត”៕

    ប្រភព៖ នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត