ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តរតនគិរី ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
នារសៀលថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម លោកជំទាវ ចឹង ហេង និងឯកឧត្តម ញ៉ែម សាម៉ន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨(ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី) តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញនាំយកអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ប្រគល់ជូនរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលស្តីទីខេត្តរតនគិរី នៅសាលាខេត្តរតនគិរី។
អំណោយទាំងនោះមាន៖ អង្ករចំនួន ៣តោន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន