នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញទទួលដំណើរទស្សនកិច្ចសិក្សារបស់លោកគ្រូ អ្នកគ្រូ ចំនួន១៣២នាក់ មកពីវិទ្យាល័យកំពង់ធំ មានទីតាំងស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដឹកនាំដោយ អ្នកគ្រូ កូយ គឹមហេង នាយិកាវិទ្យាល័យកំពង់ធំ ដើម្បីទស្សនកិច្ចសិក្សាស្វែងយល់ពីការអភិវឌ្ឍលើវិស័យកសិកម្ម កសិ-ទេសចរណ៍ ដំណាំឈើហូបផ្លែ ពិនិត្យហេដ្ឋារចនាសម្ព័ន្ធដែលបានស្ថាបនា ទស្សនាសួនសត្វ និងជិះឡូរីកម្សាន្តនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតនៅភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា