ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ និងលោកជំទាវ អញ្ជេីញចូលរួមក្នុងពិធីបើកនៃកម្មវិធីតាំងពិព័រណ៍ស្តីពី «ទម្លាយភាពស្ងៀមស្ងាត់នៃអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម»
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា​ និងលោកជំទាវ បានអញ្ជេីញចូលរួមក្នុងពិធីបើកនៃកម្មវិធីតាំងពិព័រណ៍ស្តីពី «ទម្លាយភាពស្ងៀមស្ងាត់នៃអំពើហិង្សាផ្លូវភេទក្រោមរបបខ្មែរក្រហម» នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
កម្មវិធីនេះមានគោលបំណងចង់បង្ហាញអំពីអង្គហេតុហិង្សាផ្លូវភេទនានា ក៏ដូចជាការរៀបការ ដោយបង្ខំដែលកើតឡើងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ ផលវិបាក និងការពិភាក្សាអំពីដំណោះស្រាយ ដើម្បីឱ្យអ្នករស់រានមានជីវិត យុវជន និងអ្នកពាក់ព័ន្ធនានាស្វែងយល់ ព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះនៃរបបខ្មែរក្រហម។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ