ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ ព្រឹទ្ធសភា បានទទួលជួបពិភាក្សាជាមួយ លោក Chang Bo ប្រធានរដ្ឋបាលទំនាក់ទំនងបរទេសចិន អមដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ក្នុងអំឡុងវេទិកាវប្បធម៌សុខដុមនីយកម្មពិភពលោក ២០២៦ ថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តមបណ្ឌិត និងភាគីមិត្តចិន បានពិភាក្សាអំពីទំនាក់ទំនងកម្ពុជាចិន ដែលមានតាំងពីប្រវត្តិសាស្រ្ត រហូតដល់បច្ចុប្បន្ន។ ភាគីទាំងពីរ បានរំលឹកពីការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិកន្លងមក។
នៅក្នុងកិច្ចពិភាក្សា លោក Chang Bo បានលើកឡើងថា ប្រទេសចិន និងប្រជាជនចិនទាំងអស់ សូមថ្លែងអំណរគុណកម្ពុជា ដែលគាំទ្រចិន តាំងពីដើមរហូតមក និងគ្រប់កាលៈទេសៈ ដែលជាមិត្តល្អបំផុតរបស់ចិន។
ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណប្រទេសចិន និងប្រជាជនចិន ដែលផ្តល់នូវក្តីស្រឡាញ់ និងជួយកម្ពុជាពីដើមរហូតមក។ ទោះបីមានភាសាខុសគ្នា តែវប្បធម៌ប្រហាក់ប្រហែលគ្នា និងរស់នៅជាមួយគ្នាយ៉ាងសុខដុមរមនា។
សម្រាប់កិច្ចសហប្រតិបត្តិការ នៅពេលខាងមុខ ឯកឧត្តមបណ្ឌិត បានស្នើភាគីមិត្តចិន ពិនិត្យលទ្ធភាព
- បង្កើនអាហារូបករណ៍ពី២០០ ទៅដល់ ៣០០នាក់ និងច្រើនមុខវិជ្ជា ដូចជាការកែច្នៃម្ហូបអាហារ និងជំនាញបដិសណ្ឋារកិច្ច និងចុងភៅ ជាដើម។
-បង្កើនការវិនិយោគ និងផលិតកម្មកែច្នៃ នៅកម្ពុជា និងទិញផលិតផលកសិកម្មកម្ពុជា កាន់តែច្រើន
- បង្កើនចំនួនទេសចរណ៍ចិនដល់ ៣លាននាក់ ក្នុងឆ្នាំ២០៣០
- ជំរុញកិច្ចសហការផ្នែកសុខាភិបាល ដូចជាផ្នែកវះកាត់ពីចម្ងាយ វះកាត់ដោយរ៉ូបត, និងការស្រាវជ្រាវលើវិស័យសុខាភិបាល ជាពិសេសលើការព្យាបាលជំងឺមហារីក។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា