នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលជាមួយចលនានារី មកពីភូមិចំនួន២ សរុបចំនួន១៣គ្រួសារ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកជំទាវ បានផ្តល់មតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដូចជា៖
-ផ្សព្វផ្សាយដល់សមាជិកចូលរួម បងប្អូនដែលវិលត្រឡប់មកពីប្រទេសថៃ ដែលមិនទាន់ការងារធ្វើអាចទាក់ទងទៅលេខទូរស័ព្ទ១២៩៧ ដើម្បីងាយរកការងារតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ផ្សព្វផ្សាយដល់សមាជិកចូលរួមចំពោះការមើលព័ត៌មានតាមបណ្ដាញសង្គមនានាពាក់ព័ន្ធនិងបញ្ហាព្រំដែនកម្ពុជា-ថៃ ជៀសវាងទទួលបានព័ត៌មានក្លែងក្លាយ។
-ផ្សព្វផ្សាយដល់សមាជិកចូលរួមដែលមានអត្តសញ្ញាណប័ណ្ណជិតហួសសុពលភាព(សល់ ត្រឹម១៨០ថ្ងៃ) ឬបាត់ ឬខូច ឬទើបគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យអញ្ជើញមកកាន់ ប៉ុស្តិ៍នគរបាល ដើម្បីបន្តសុពលភាព ឬធ្វើថ្មី។
ក្រោយពីបានសំណេះសំណាល លោកជំទាវ ក៏បានឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីផងដែរ៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា