khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
     
    ចែករំលែក ៖

    នៅថ្ងៃអាទិត្យទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា ប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា និងជាអ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌រវាងព្រឹទ្ធសភាកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានអញ្ជើញទទួលជំនួយមនុស្សធម៌លើកទី១៤ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ពីរលាន បួនសែនដុល្លារសហរដ្ឋអាមេរិក  ពី ឯកឧត្តម MIN BYOUN JANG តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល Global Life Sharing (GLS) នៃសាធារណរដ្ឋកូរ៉េ និងបណ្ដាមិត្តដៃគូជាអាទិ៍ លោកឧកញ៉ា សុខ សីលា , ភេសជ្ជៈយ៉ិនសិនកូរ៉េអាឈីម៉ាដាំង (Achimmdang Red Ginseng) OKTA ភ្នំពេញ, មជ្ឈមណ្ឌល PGCT, ក្រុមហ៊ុនមេធាវី C.K. ការិយាល័យមេធាវី One Asia Law Firm, ធនាគារ KB Daehan Specialized Bank Plc និងប្រធាន Nextgen Leaders Network។ 
     
    ជំនួយមនុស្សធម៌លើកទី១៤ របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល និងបណ្តាមិត្តដៃគូរួមមាន ៖ ថ្នាំពេទ្យ, សម្ភារៈវេជ្ជសាស្ត្រ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងប្រជាជនងាយរងគ្រោះនៅកម្ពុជា តាមរយៈព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ 
     
    សូមរំលឹកថា គណៈកម្មការទី១០ព្រឹទ្ធសភា បានអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (GLS) លើដំបូងក្នុងឆ្នាំ ២០២២ ដោយមានចំនួនទឹកប្រាក់ស្មើនឹង ១០លានដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់មកក្នុងឆ្នាំ២០២៤ អនុស្សរណៈនេះត្រូវបានពង្រីក និងបន្តថែមឡើងចំនួន៥ឆ្នាំទៀត ដែលមានទឹកប្រាក់សរុបចំនួន៤០លានដុល្លារសហរដ្ឋអាមេរិក ក្នុងកិច្ចបង្កើនការសហការទ្វេភាគី។ 

    ប្រភព​៖​ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី១០ព្រឹទ្ធសភា​


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន