នាព្រឹកថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមការងារបច្ចេកទេសសាងសង់អគារ បានអញ្ជើញអមដំណើរឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីនៃព្រឹទ្ធសភា ចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសងអាគារថ្មីនៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។អគារព្រឹទ្ធសភាថ្មីនេះ មានទំហំ៧៩m x ៤៧m កម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំស្រុងនៅដំណាច់ឆ្នាំ២០២៥នេះ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន