khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញសំណេះសំណាល និងឧបត្ថម្ភអំណោយសប្បុរសធម៌របស់ប្រទេសកូរ៉េជូនក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍ លោកមេភូមិទាំង១៣ គ្រួសារប្រជាការពារ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបផ្ទាល់ក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍ លោកមេភូមិទាំង១៣ គ្រួសារប្រជាការពារសរុបចំនួន៣៥រូប ហើយបានសំណេះសំណាល និងឧបត្ថម្ភអំណោយសប្បុរសធម៌របស់ប្រទេសកូរ៉េ រួមមានទឹកដោះគោម្សៅ ចំនួន៥កំប៉ុង ជែលលាបការពារស្បែក៦៤បន្ទះ កន្សែងត្រជាក់ការពារគ្រុនក្តៅសម្រាប់ដាក់លើថ្ងាស ចំនួន៦៤កន្សែង សំពត់សម្រាប់កុមារីចំនួន១០សំពត់ និងថវិកាមួយចំនួន។
    ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានសំណូមពរបងប្អូនកូនក្មួយនៅនាដើមរដូវត្រជាក់នេះ សូមខិតខំព្យាយាមថែទាំកាពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានម៉តចត់ជាប់ជាប្រចាំ៕

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ