នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដម អន ស៊ុ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្ដម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រះនេត្រព្រះ ក្រុមការងារខេត្តបន្ទាយមានជ័យក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមក្នុងពិធី «ម្លប់ព្រះធម៌» និងវេរប្រគេនទេយ្យទានថ្វាយព្រះសង្ឃ ព្រះចៅអធិការវត្តទាំង៤២វត្តទូទាំងស្រុក ស្ថិតក្នុងបរិវេណវត្តប្រាសាទស្រះកណ្តាល(ហៅវត្តខ្ចាស់) ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤